ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី "ផែនការរួមឈានទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ឆ្នាំ២០២៧"
ព័ត៌មានថ្មី
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងគ្រប់ជាន់ថ្នាក់ នៅវិមាន៧មករា។ ក្នុងឱកាសនេះ ឯកឧត្តម ឆេង សារឿន អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ព្រមទាំងលោកជំទាវ សុខ វិឡាយ អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងធិការកិច្ច បានអានរបាយការណ៍សង្ខេបស្តីពីសភាពការណ៍ទូទៅ និងភារកិច្ចយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងមាគ៌ាសន្តិភាព និងអភិវឌ្ឍន៍ ទោះបីត្រូវប្រឈមនឹងឧបសគ្គនានា។ ទន្ទឹមនឹងនេះ អង្គពិធីក៏បានប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន៥រូប នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ដើម្បីរួមចំណែកដឹកនាំ និងជំរុញការសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតជូនគណបក្ស។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការសម្រេចបានសមិទ្ធផលការងារឆ្នាំ២០២៥ គួរជាទីមោទនៈ ដែលជាលទ្ធផលនៃការអនុវត្តតាមគោលការណ៍ណែនាំរបស់គណបក្ស និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប។ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស ក៏បានសម្ដែងនូវសេចក្ដីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិប្រកបដោយមាគ៌ាដ៏ច្បាស់លាស់ ដែលបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនដោយបានឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៃការវឌ្ឍន៍នៃស្ថានការណ៍ជាតិ និងអន្តរជាតិ ជាពិសេសរក្សាបាននូវសុខសន្តិភាព ព្រមទាំងបានជម្នះគ្រប់សមរភូមិដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស បានផ្ដល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារដឹកនាំរបស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងបរិបទថ្មី ដោយផ្ដោតលើការរក្សាសាមគ្គីភាពផ្ទៃក្នុង ការប្រកាន់ខ្ជាប់ស្មារតី «ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» ការកែសម្រួលរចនាសម្ព័ន្ធបក្សឱ្យរឹងមាំតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ព្រមទាំងការបណ្ដុះបណ្ដាលមន្ត្រីបន្តវេន និងការជំរុញយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ដើម្បីទាញយកជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧ និង ២០២៨ ខាងមុខ សំដៅធានានិរន្តរភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជន។ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួម “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងគ្រប់ជាន់ថ្នាក់ នៅវិមាន៧មករា។ ក្នុងឱកាសនេះ ឯកឧត្តម ឆេង សារឿន អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ព្រមទាំងលោកជំទាវ សុខ វិឡាយ អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងធិការកិច្ច បានអានរបាយការណ៍សង្ខេបស្តីពីសភាពការណ៍ទូទៅ និងភារកិច្ចយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងមាគ៌ាសន្តិភាព និងអភិវឌ្ឍន៍ ទោះបីត្រូវប្រឈមនឹងឧបសគ្គនានា។ ទន្ទឹមនឹងនេះ អង្គពិធីក៏បានប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន៥រូប នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ដើម្បីរួមចំណែកដឹកនាំ និងជំរុញការសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតជូនគណបក្ស។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការសម្រេចបានសមិទ្ធផលការងារឆ្នាំ២០២៥ គួរជាទីមោទនៈ ដែលជាលទ្ធផលនៃការអនុវត្តតាមគោលការណ៍ណែនាំរបស់គណបក្ស និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប។ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស ក៏បានសម្ដែងនូវសេចក្ដីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិប្រកបដោយមាគ៌ាដ៏ច្បាស់លាស់ ដែលបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនដោយបានឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៃការវឌ្ឍន៍នៃស្ថានការណ៍ជាតិ និងអន្តរជាតិ ជាពិសេសរក្សាបាននូវសុខសន្តិភាព ព្រមទាំងបានជម្នះគ្រប់សមរភូមិដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស បានផ្ដល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារដឹកនាំរបស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងបរិបទថ្មី ដោយផ្ដោតលើការរក្សាសាមគ្គីភាពផ្ទៃក្នុង ការប្រកាន់ខ្ជាប់ស្មារតី «ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» ការកែសម្រួលរចនាសម្ព័ន្ធបក្សឱ្យរឹងមាំតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ព្រមទាំងការបណ្ដុះបណ្ដាលមន្ត្រីបន្តវេន និងការជំរុញយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ដើម្បីទាញយកជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧ និង ២០២៨ ខាងមុខ សំដៅធានានិរន្តរភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជន។ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួម “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ឆ្នាំ២០២៧
ព័ត៌មាន៖

សូមស្វាគមន៍មកកាន់ប្រព័ន្ធព័ត៌មានគ្រប់គ្រងសមាជិក

នេះគឺជាទំព័រដើមសម្រាប់ចែករំលែកព័ត៌មាន គោលនយោបាយ និងព្រឹតតិការណ៍សំខាន់ៗដល់សាធារណជន និងសមាជិក។ អ្នកអាចអានព័ត៌មាននៅខាងក្រោម។

Team Activity 1
Team Activity 2
Team Activity 3
Team Activity 4
Team Activity 5
Team Activity 6
Team Activity 7
Team Activity 8
Team Activity 9
Team Activity 10
Team Activity 11
Team Activity 12
Team Activity 13

សកម្មភាពប្រធានមូលដ្ឋាន៖

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួម “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី …

(14/06/2026)

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល …

(14/06/2026)